Explore related documents that you might be interested in.

Read Online

ការអប់រំសម្រាប់កូនៗរបស់យើងទាំងអស់គ្នា ៖ ការទទួលយកជាតិសាសន៍ចម្រុះ

ការសិក្សានេះ គឺជាការសង្ខេបទស្សនៈ រយៈពេលវែង

ការសង្ខេបអំពី ទស្សនៈរយៈពេលវែង អាចជួយយើងបាន ក្នុងការកំណត់ និងស្វែងរក បញ្ហាដែលមានសារៈ​សំខាន់​សម្រាប់សុខុមាលភាពនាពេលអនាគត របស់មនុស្សនៅ Aotearoa នូវេស៊ីឡង់ដ៍ ។ ទស្សនៈរយៈពេលវែងនេះ អាច​ផ្តល់ព័ត៌មានអំពីនិន្នាការរយៈពេលមធ្យម និងរយៈពេលវែង, ហានិភ័យ និងឱកាស, និងស្វែងរកជម្រើស​អំពី​របៀបដែលល្អបំផុត សម្រាប់ឆ្លើយតបចំពោះស្ថានភាពទាំងអស់នោះ ។

ការិយាល័យពិនិត្យការអប់រំ (Education Review Office), សហការជាមួយក្រសួងសហគមន៍ជនភាគតិច (Ministry for Ethnic Communities), ចង់ស្វែងយល់ពីបទពិសោធន៍អប់រំរបស់ សិស្សមកពីសហគមន៍ជនជាតិភាគតិច និង​ទំនាក់ទំនងក្រុមគ្រួសារធំ របស់ពួកគេ ។

“Whānau” សំដៅលើឪពុកម្តាយ/អ្នកថែទាំ និងសាច់ញាតិ របស់សិស្សទាំងនេះ ដើម្បីទទួលស្គាល់សារៈសំខាន់​នៃទំនាក់ទំនង​ជិត​ស្និទ្ធ និងផ្សារភ្ជាប់របស់ពួកគេ ។

តើអ្វីជាភាពចម្រុះជាតិសាសន៍?

មានទម្រង់នៃភាពចម្រុះជាតិសាសន៍ជាច្រើន រួមមាន ជនជាតិ, វប្បធម៌, ភាសា, យេនឌ័រ, អត្តសញ្ញាណផ្លូវភេទ និង​ភាពចម្រុះខាងសាសនា ។ សម្រាប់ការសិក្សានេះ យើងខ្ញុំបានផ្តោតលើភាពចម្រុះជាតិសាសន៍ និងភាសាដែល​ពាក់ព័ន្ធ វប្បធម៌ និងសាសនា ។ ជនជាតិភាគតិច ត្រូវគេកំណត់ថាជាក្រុមជនភាគតិច ដែលមនុស្សចាត់ទុកថាជា​អត្តសញ្ញាណរបស់ពួកគេ ឬដឹងថាខ្លួនជាផ្នែកមួយនៃក្រុមនេះ ។ សហគមន៍ជនជាតិភាគតិច ដែលរួមបញ្ចូលក្នុង​របាយការណ៍នេះ គឺអាហ្វ្រិក, អាស៊ី, អាមេរិកឡាទីន និងមជ្ឈិមបូព៌ា ។

ពាក្យថា 'ជនភាគតិច' សំដៅលើមនុស្សដែលកំណត់អត្តសញ្ញាណខ្លួនឯងថាជា អ្នកមកពីមជ្ឈិមបូព៌ា, អាមេរិកឡាទីន, អ្នកមក​ពីទ្វីបអឺរ៉ុប, អាស៊ី ឬអាហ្រ្វិក ។ ដោយសារការឆ្លើយតបចំពោះការស្ទង់មតិរបស់យើងខ្ញុំ និងទិន្នន័យដែលមាន, ដូច្នេះ យើងខ្ញុំមិន​បានរាប់បញ្ចូលបទពិសោធន៍របស់សិស្ស នៅទ្វីបអឺរ៉ុបនៅក្នុងរបាយការណ៍នេះទេ ។

តើសិស្សទាំងអស់នេះជានរណា?

សិស្ស ដែលមកពីសហគមន៍ជនភាគតិច គឺមានភាពចម្រុះជាតិសាសន៍ច្រើន ដោយពួកគេមានជាតិពន្ធុ, សាសនា, វប្បធម៌,  ពេលវេលារស់នៅក្នុងប្រទេសនូវែស៊ីឡង់ដ៍ និងប្រវត្តិគ្រួសារ ខុសៗគ្នា ។ ជាងពីរភាគបីនៃសិស្ស មកពី​សហគមន៍ជនភាគតិច ជាមនុស្សដែលកើតនៅលើទឹកដី នៃប្រទេសនូវស៊ីឡង់ដ៍ ។ សិស្ស ជាច្រើនមាន​ជាតិពិន្ធុច្រើន  ហើយជាងពាក់កណ្តាលនៃមនុស្សមកពីសហគមន៍ជនភាគតិចចេះនិយាយច្រើនភាសា ។

តើភាពចម្រុះជនជាតិភាគតិច មើលទៅដូចអ្វីនៅក្នុងសាលារៀន Aotearoa New Zealand ដែរឬទេ ហើយតើវាផ្លាស់ប្តូរយ៉ាងដូចម្តេច ?

Aotearoa New Zealand មានភាពចម្រុះជាតិសាសន៍ ហើយរឿងនេះកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័សដែរ

ភាពចម្រុះជាតិសាសន៍ កំពុងកើនឡើងនៅទូទាំងប្រទេស ប៉ុន្តែភាគច្រើន មានការកើនឡើងយ៉ាង​ឆាប់រហ័សនៅ​ក្នុងតំបន់ទីក្រុង ។ សិស្សទាំងឡាយ គឺជាមនុស្សមកពីសហគមន៍ជនភាគតិចផ្សេងៗជាច្រើន ។ នៅឆ្នាំ 2043 គេ​រំពឹងថា នឹងមានតែសិស្សមួយនាក់ទេ ក្នុងចំណោមសិស្សបួននាក់ (26 ភាគរយ) មានអត្តសញ្ញាណជនជាតិអាស៊ី ហើយប្រហែលជាមួយនាក់ ក្នុងចំណោមសិស្ស 20 នាក់ (3.6 ភាគរយ) មានអត្តសញ្ញាណជាជនជាតិមជ្ឈិមបូព៌ា, អាមេរិកឡាទីន ឬអាហ្វ្រិក (MELAA) ។ នៅទីក្រុង Auckland សិស្សច្រើនជាង 2 នាក់ក្នុងចំណោមសិស្ស 5 នាក់ (43 ភាគរយ) មានអត្តសញ្ញាណជាជនជាតិអាស៊ី  ។

រូបភាពទី 1៖ សមាមាត្រនៃសិស្ស (អាយុ 5 ដល់ 19 ឆ្នាំ) នៅ Aotearoa New Zealand ដែលមានអត្តសញ្ញាណ ជា MELAA ឬអាស៊ី

តិ NZ ,នៃជំរឿន 2013 និង 2018, ក្រុមជនភាគតិច (សម្រាប់ឆ្នាំ 2013 និង 2018); និងការព្យាករណ៍ចំនួនប្រជាជនជាជនភាគតិច ៖ 2018 (ទិន្នន័យមូលដ្ឋាន)–2043, ការព្យាករណ៍ជាមធ្យម (សម្រាប់ ឆ្នាំ 2043) ។

Asian

អាស៊ី

MELAA (Middle Eastern, Latin American and African)

មជ្ឈិមបូព៌ា, អាមេរិកឡាទីន និងអាហ្វ្រិក

រូបភាពទី 2 ៖ សមាមាត្រនៃសិស្ស (អាយុ 5 ដល់ 19 ឆ្នាំ) ក្នុងតំបន់ដែល មានអត្តសញ្ញាណជាជនជាតិអាស៊ី

ប្រភព ៖ ស្ថិតិនូវេស៊ីឡង់ដ៍, ជំរឿន 2018, ក្រុមជនជាតិភាគតិច (សម្រាប់ឆ្នាំ 2018) និង ការទស្សន៍ទាសមូលដ្ឋានចំនួប្រជាជនថ្នាក់ក្រោមជាតិ 2018‑ (សម្រាប់ឆ្នាំ 2043) ការទស្សន៍ទាយចំនួនមធ្យម (សម្រាប់ឆ្នាំ 2043) ។

The Asian population is expected to increase in schools across the country

ប្រជាជនអាស៊ីត្រូវបានគេរំពឹងថានឹងកើនឡើងនៅក្នុងសាលារៀន ទូទាំងប្រទេស

Auckland

អូកខ្លិន

Bay of Plenty

Bay of Plenty

Waikato

Waikato

Wellington

Wellington

Nelson

Nelson

Canterbury

Canterbury

Southland

តំបន់ចុងកោះខាងត្បូង (Southland)

តើអ្វីខ្លះដែលសិស្សបានជួបប្រទះអំពីការអប់រំមកពីសហគមន៍ចម្រុះជនភាគតិច និង whānau របស់ពួកគេ?

1. សិស្សជាច្រើន ដែលមកពីសហគមន៍ជនជាតិភាគតិច សម្រេចលទ្ធផលការអប់រំបានល្អ

បើគេក្រឡេកមើលលើ វិញ្ញាបនបត្រជាតិនៃសមិទ្ធិផលអប់រំ (NCEA), សមិទ្ធិផល និងការទទួលស្គាល់ គឺ​សិស្ស​ជាជនជាតិអាស៊ី មានចំនួនខ្ពស់ជាង ចំនួនមធ្យមរបស់នូវេស៊ីឡង់ដ៍, ហើយទាំងសិស្ស MELAA និង​សិស្សអាស៊ី ទំនងជាអាចសម្រេចបានច្រើនជាង ក្នុងការប្រឡងចូល និងចូលរៀននៅសកលវិទ្យាល័យ ។ ទោះជា​យ៉ាងណា​ក៏ដោយ គឺមានភាពខុសប្លែកគ្នាយ៉ាងខ្លាំងនៅទូទាំងសហគមន៍ជនភាគតិច, ហើយ​នៅក្នុង​សហគមន៍​ជនភាគ​តិច​ទាំងអស់ ក៏មានសិស្ស ដែលរៀនមិនសូវពូកែដែរ ។

រូបភាពទី 3 ៖ ការទទួលស្គាល់គុណសម្បត្តិ និងឧត្តមភាព នៃ NCEA កម្រិត 2, តាមជនជាតិ ៖ 2021

រូបភាពទី 3 ៖ ការទទួលស្គាល់គុណសម្បត្តិ និងឧត្តមភាព នៃ NCEA កម្រិត 2, តាមជនជាតិ ៖ 2021

ប្រភព៖ NZQA, ភាពជោគជ័យនៃ NCEA កម្រិត 1, 2 និង 3 ជនភាគតិច, ឆ្នាំ 2021

2. សិស្សមកពីសហគមន៍ជនភាគតិច បានជួបប្រទះការគម្រាមកំហែងការរើសអើងជាតិសាសន៍ ដែលកំពុង​តែរីករាលដាល ហើយដែលជាធម្មតា សាលាមិនសូវយកចិត្តទុកដាក់ដោះស្រាយឡើយ

សិស្សចំនួនមួយនាក់ ក្នុងចំណោមសិស្សប្រាំនាក់ មកពីសហគមន៍ជនជាតិភាគតិច បានជួបប្រទះការសម្លុត​រើសអើង​ពូជសាសន៍កាលពីខែមុន ហើយជាងពាក់កណ្តាលបានឃើញអ្នកផ្សេងទៀតត្រូវបានគេធ្វើបាបដោយសារ​តែពួកគេ​ជាជនជាតិភាគតិច ។ ទាំង whānau និងសិស្ស បានរាយការណ៍ថា អំពើសម្លុតរើសអើងជាតិសាសន៍ ចាំបាច់ត្រូវ​កំណត់ឲ្យបានច្បាស់ និងដោះស្រាយឱ្យបានប្រសើរជាងមុននៅសាលា ។ ជិតមួយភាគបីនៃសិស្ស ដែលមកពី​សហគមន៍​ជនភាគតិច គិតថា សាលារបស់ពួកគេ មិនយកចិត្តទុកដាក់ខ្លាំងលើបញ្ហាវាយប្រហារលើជាតិសាសន៍ ។

រូបទី 4 ៖: បទពិសោធន៍របស់សិស្ស អំពីបញ្ហាវាយប្រហារជាតិសាសន៍ និងការរើសអើងជាតិសាសន៍កាលពី 30 ថ្ងៃកន្លងទៅ

រូបទី 4 ៖: បទពិសោធន៍របស់សិស្ស អំពីបញ្ហាវាយប្រហារជាតិសាសន៍ និងការរើសអើងជាតិសាសន៍កាលពី 30 ថ្ងៃកន្លងទៅ  

ប្រភព ៖ ការ​ស្ទង់​មតិសិស្ស  ERO, ឆ្នាំ 2022

 

“ខ្ញុំនៅមានអារម្មណ៍ដូចជារឿងចម្លែកក្នុងការយកអាហារឥណ្ឌាមកសាលា ដោយសារតែយើង​ត្រូវ​ញុំាវាដោយម្រាមដៃ ។ មានមិត្តភ័ក្តិរបស់ខ្ញុំម្នាក់—នាងជាជនជាតិឥណ្ឌា, នាងត្រូវបានគេធ្វើបាប​យ៉ាងខ្លាំង ដោយសារតែអាហាររបស់នាង ហើយនាងបានក្លាយជាមនុស្សឯកោ ។ ហើយ​នាង​បាន​ព្យាយាម​យក​នំសាំងវិច​មក​សាលា បើទោះ​បីជា​នាង​មិន​ចូល​ចិត្ត​ញ៉ាំវាក៏​ដោយ, ប៉ុន្តែ​វា​យឺត​ពេល​ហើយ សម្រាប់នាង» ។ (សិស្ស)

3. ជាទូទៅ សិស្សមកពីសហគមន៍ជនជាតិភាគតិច មានអារម្មណ៍ថាខ្លួនមិនមែនជាផ្នែកមួយនៃ​បរិស្ថានការសិក្សាឡើយ

សិស្ស ស្ទើរតែមួយនាក់ ក្នុងចំណោមសិស្សប្រាំនាក់ មកពីសហគមន៍ជនជាតិភាគតិច បានរាយការណ៍ថា ពួកគេតែង​តែ​មាន​អារម្មណ៍ថាពួកគេមិនមែនជាផ្នែកមួយរបស់សាលា ហើយសិស្សទីបី មានអារម្មណ៍ឯកោនៅសាលា​រៀនរៀង​រាល់សប្តាហ៍ ឬជារៀងរាល់ថ្ងៃ ។ សិស្សស្ទើរតែមួយនាក់ ក្នុងចំណោមសិស្សប្រាំនាក់ ក៏មានអារម្មណ៍ថា ពួកគេត្រូវតែ​លាក់​អត្តសញ្ញាណជនជាតិរបស់ពួកគេនៅសាលារៀន ឬមានអារម្មណ៍ថាត្រូវបានដកចេញពីសកម្មភាពសាលាដោយ​សារ​តែ​អត្តសញ្ញាណជនជាតិរបស់ពួកគេ ។ សិស្ស MELAA ជាពិសេស មានសុខុមាលភាពទាបខ្លាំង ។

“ខ្ញុំមានអារម្មណ៍ថា គឺមានពេលតែមួយគត់ដែលអ្នកអាចបង្ហាញវប្បធម៌របស់ខ្លួនបាន គឺនៅក្នុងសប្តាហ៍វប្បធម៌” ។ (សិស្ស)

4. ការអប់រំដែលផ្តល់ជូន មិនតែងតែឆ្លុះបញ្ចាំងពីអ្វីដែល whānau និងសិស្ស មកពីសហគមន៍​ជនភាគតិចចង់បាននោះទេ

នៅពេលដែល Aotearoa New Zealand មានការផ្លាស់ប្តូរ, អ្វីដែលសហគមន៍ចង់បានពីការអប់រំ ក៏ផ្លាស់ប្តូរផងដែរ ។ បច្ចុប្បន្នការអប់រំមិនតែងតែឆ្លុះបញ្ចាំង ពីអ្វីដែលសហគមន៍ជនជាតិភាគតិច ចង់បាននោះទេ ។ បួននាក់ក្នុងចំណោម 10 whānau និងជិតមួយភាគបីនៃ សិស្ស មកពីសហគមន៍ជនភាគតិច យល់ថា កិច្ចការសាលាដែលគ្រូដាក់ឲ្យ មិនសូវ​ពិបាក​ធ្វើទេ ។ ស្ទើរតែពីរភាគបីនៃ whānau យល់ថាសាលា គួរតែគាំទ្រភាសាកំណើតរបស់ពួកគេ, ប៉ុន្តែមានភាសា​ជន​ជាតិភាគតិចចំនួន 11 រួមទាំងភាសាហិណ្ឌូ ដែលជាភាសានិយាយច្រើនជាងគេទីបួននៅក្នុង Aotearoa ដែលមិន​មាននៅក្នុងការប្រឡង NCEA ឡើយ ។ Wānau ខ្លះ ក៏ចង់ឱ្យសាលាបង្រៀនសាសនា ឲ្យបានច្រើន ផងដែរ ។

5. Whānau មកពីសហគមន៍ជនជាតិភាគតិច ក៏ជួបឧបសគ្គក្នុងការចូលរួមសកម្មភាពសាលាដែរ

Whānau មកពីសហគមន៍ជនភាគតិច ចង់ចូលរួមជាផ្នែកមួយ ក្នុងសកម្មភាពអប់រំរបស់កូនរបស់ពួកគេ ។ ពួកគេចូល​រួមសកម្មភាពប្រជុំព័ត៌មានមាតាបិតាសិស្សច្រើនជាងសកម្មភាពផ្សេងទៀត ប៉ុន្តែមិនទទួលបានព័ត៌មានអំពីការ​សិក្សា​របស់កូនពួកគេមិនគ្រប់គ្រាន់ឡើយ ឬក៏មានការភ័ន្តច្រឡំ អំពីព័ត៌មានការសិក្សានៃកូនរបស់ពួកគេ ។ ពួកគេ​មានអ្នក​តំណាងមិនគ្រប់គ្រាន់នៅក្រុមប្រឹក្សា​សាលា​ -ឧទាហរណ៍ មាន​​​ឪពុក​ម្តាយសិស្សតែ 2 ភាគរយប៉ុណ្ណោះ​ នៅក្នុង​ក្រុម​ប្រឹក្សា​​សាលា​ ដែលជា​ជនជាតិ​អាស៊ី ។

6. សិស្សជាច្រើនមកពីសហគមន៍ជនជាតិភាគតិច បន្តការសិក្សាថ្នាក់ឧត្តមសិក្សា ប៉ុន្តែព័ត៌មានសម្រាប់ការសម្រេច​របស់ពួកគេ ធ្វើឲ្យមានការភ័ន្តច្រឡំ ហើយសម្រាប់អ្នកខ្លះទៀត ជម្រើសរបស់ពួកគេ ត្រូវបានរារាំងដោយ​អយុត្តិធម៌​ដោយភាពលំអៀងរបស់គ្រូ

សិស្ស មកពីសហគមន៍ជនភាគតិច ទំនងជាបន្តការសិក្សាថ្នាក់ឧត្តមសិក្សា ច្រើនជាងមធ្យមភាគ របស់នូវេស៊ីឡង់ដ៍ ។ ប៉ុន្តែ​សម្រាប់​ ពួកគេមួយចំនួន ​ជម្រើស​របស់​គាត់​ ជួបប្រទះនូវឧបសគ្គ ។ ចំនួនសិស្ស មធ្យមសិក្សា ច្រើនជាង មួយ ក្នុងចំណោមសិស្សបួននាក់ មកពីសហគមន៍ជនភាគតិច និយាយថា អនុសាសន៍របស់គ្រូ សម្រាប់ឲ្យពួកគេ ជ្រើស​រើស​មុខវិជ្ជាសិក្សា គឺស្ថិតក្រោមឥទ្ធិពល ជនជាតិភាគតិច ។  ទាំងសិស្ស និងអ្នកមកពីសហគមន៍ជនជាតិភាគតិច មានការយល់ច្រឡំអំពី NCEA ។ ហើយសិស្សមួយភាគប្រាំ មិនគិតថា ពួកគេទទួលបានការគាំទ្រ ក្នុងការជ្រើស​រើសមុខវិជ្ជាសិក្សា ឬជ្រើសរើសអាជីព ។

“ទម្លាប់ដែលគិតថាជនជាតិណាមួយ គួរប្រាថ្នារៀនឬធ្វើការអ្វីមួយ គឺ​នៅមាន​កម្រិត​ខ្លាំង​ ហើយ​ក៏មិន​អាច​ជួយឲ្យ​សិស្ស​ឈាន​ដល់​ការ​ប្រាថ្នា​របស់​ពួកគេ​បាន​ឡើយ” ។  (អ្នកដឹកនាំសហគមន៍យុវជន)

តើសាលារៀនបំពេញតម្រូវការរបស់សិស្សមកពីសហគមន៍ជនជាតិភាគតិច និង whānau របស់ពួកគេយ៉ាងដូចម្តេច?

1. សាលារៀនមួយចំនួន មានការច្នៃប្រឌិត និងទទួលយកការអនុវត្តថ្មីៗរួចជាស្រេចហើយ ដើម្បីបំពេញតម្រូវការ​របស់សហគមន៍ជនភាគតិច

ERO បានទៅទស្សនាសាលារៀន ហើយបានរកឃើញថា សាលាជាច្រើន បាន និងកំពុងសម្របតាមអ្វី​ដែល​ត្រូវ​បង្រៀន និងរបៀបបង្រៀន, ដោយបានភ្ជាប់ទំនាក់ទំនងជាមួយសហគមន៍ជនភាគតិច, និងបង្កើនការយល់ដឹងរបស់​ពួកគេ​អំពីវប្បធម៌ និងតម្រូវការសិក្សា របស់សិស្សទាំងនោះ ។ ទោះជាយ៉ាងណាក៏ដោយ យើងក៏បានរកឃើញសាលា​រៀនមួយចំនួន កំពុងប្រឈមនឹងបញ្ហានៅពេលពួកគេព្យាយាមសម្របខ្លួន, មានសាលាខ្លះនៅមិនទាន់ទទួល​យកការ​អនុវត្តថ្មីឡើយ, ហើយសាលាមួយចំនួន ក៏មិនដឹងប្រាកដដែរថា អ្វីដែលពួកគេ កំពុងធ្វើ វាអាចដើរទៅមុខរួចដែរឬទេ ។

2. ការយល់របស់គ្រូ អំពីសិស្សរបស់ខ្លួន បូករួមទាំងការយល់អំពីវប្បធម៌របស់សិស្ស គឺជាចំណុចសំខាន់នៃបទ​ពិសោធន៍​របស់សិស្សនៅសាលា តែស្ថានភាពនេះ ត្រូវតែកសាងជារូបរាងឡើង

ការយល់ដឹងរបស់គ្រូអំពីវប្បធម៌ គឺមិនស្របតាមការផ្លាស់ប្តូរចំនួនប្រជាជនរបស់យើងឡើយ ។ បុគ្គលិកបង្រៀន​មិន​ឆ្លុះ​បញ្ចាំង ចំពោះជាតិពិន្ធុ​របស់​សិស្ស ។ ឧទាហរណ៍ មានគ្រូបង្រៀនត្រឹមតែ 5 ភាគរយប៉ុណ្ណោះជាជនជាតិអាស៊ី ។ Whānau និងសិស្ស មានការព្រួយបារម្ភអំពីកង្វះការយល់ដឹង និងការស្គាល់អំពីវប្បធម៌របស់សិស្សពីលោកគ្រូ អ្នកគ្រូ ។ របាយការណ៍អំពីគ្រូបានបញ្ជាក់ថា ពួកគាត់មានការយល់ដឹងតិចតួចអំពីវប្បធម៌ និងតម្រូវការសិក្សារបស់​សិស្ស ។ គ្រូជាងពាក់កណ្តាលមិនមានការជឿជាក់ឡើយ ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងជាមួយសិស្សមកពី​សហគមន៍ជន​ភាគ​តិច ។ ពាក់កណ្តាលនៃសិស្ស ដែលមកពីសហគមន៍ជនជាតិភាគតិច បានរាយការណ៍ថា គ្រូបានសរសេ​រ​ឈ្មោះ​របស់ពួកគេខុស ។

តើ​ការ​អប់រំ​មាន​ផល​ប៉ះពាល់​យ៉ាង​ណា​ទៅ​ថ្ងៃ​អនាគត?

នៅពេលដែលសាលារៀនរបស់ប្រទេសនូវេស៊ីឡង់ដ៍ កាន់តែមានភាពចម្រុះជាតិសាសន៍ គឺនាំឲ្យមានឱកាសដ៏គួរឱ្យ​រំភើបមួយ សម្រាប់ពិនិត្យមើលការអប់រំឡើងវិញ រួមទាំងអ្វីដែលយើងបង្រៀន និងរបៀបដែលយើងបង្រៀនផងដែរ ។ យើងខ្ញុំបានកំណត់ពីផលប៉ះពាល់ធំៗចំនួនប្រាំ នៅពេលពិចារណាអំពីអនាគតនៃការអប់រំនៅ Aotearoa New Zealand ។

1. សាលារៀននីមួយៗត្រូវមានលទ្ធភាពឆ្លើយតបទៅនឹងការកើនឡើងនៃភាពចម្រុះជាតិសាសន៍

ភាពចម្រុះនៃជាតិសាសន៍ កំពុងកើនឡើងនៅទូទាំងប្រទេស - មិនត្រឹមតែនៅក្នុងទីក្រុង Auckland ប៉ុណ្ណោះទេ - ហើយការផ្លាស់ប្តូរដ៏ធំបំផុតគឺនៅក្នុងចំណោមមនុស្សវ័យក្មេង ។ ការកើនឡើងនៃភាពចម្រុះជាតិសាសន៍ នៅក្នុង​សាលារៀន​ត្រូវបានឆ្លុះបញ្ចាំងនៅក្នុងការកើនឡើងនៃភាពចម្រុះនៃវប្បធម៌ និងភាពសម្បូរបែបនៃភាសា​ដែលពួក​គេនិយាយ ។ សាលារៀននីមួយៗត្រូវតែអាចបំពេញតម្រូវការរបស់សិស្ស មកពីសហគមន៍ជនភាគតិច ដូច្នេះពួក​គេ​មិន​ត្រឹមតែបន្តសម្រេចបាននូវការអប់រំប៉ុណ្ណោះទេ តែក៏ពេញចិត្តចំពោះសាលាផងដែរ ។

2. សាលានីមួយៗត្រូវតែអាចដោះស្រាយការរើសអើងជាតិសាសន៍

នៅ Aotearoa នូវេស៊ីឡង់ដ៍ មានសិស្សមកពីសហគមន៍ជនជាតិភាគតិច ជាច្រើន បានជួបប្រទះអំពើសម្លុតគម្រាម​ប្រកាន់ពូជសាសន៍ និងការលំអៀងដោយសារបញ្ហាពូជសាសន៍ ។ ហើយនៅពេលដែលពួកគេលើកឡើងពីការ​ព្រួយ​បារម្ភ គឺសាលាមិនសូវអើពើប៉ុន្មានដែរ ។ យើងត្រូវធ្វើឲ្យបានល្អជាងមុន ។ សាលានីមួយៗត្រូវតែអាចទប់ស្កាត់ និងដោះស្រាយការរើសអើងជាតិសាសន៍ ។

3. យើងត្រូវតែធ្វើឲ្យបានល្អជាងមុនអំពីការផ្តល់សេវាអប់រំចំពោះសិស្សមកពីសហគមន៍ជនភាគតិច

យើងត្រូវស្វែងយល់បន្ថែមអំពីបទពិសោធន៍ការសិក្សា និងលទ្ធផលដែលសហគមន៍ជនជាតិចម្រុះចង់បាន ។ នេះអាច​រួមបញ្ចូលប្រភេទ និងទីតាំងនៃសាលារៀន ព្រមទាំងមុខវិជ្ជាដែលបានបង្រៀន ។ យើងត្រូវតែបង្កើន​សមត្ថភាព​វប្បធម៌នៃកម្លាំងគ្រូបង្រៀន បច្ចុប្បន្ន និងអភិវឌ្ឍក្រុមគ្រូបង្រៀនដែលមានលក្ខណៈ​ចម្រុះបន្ថែម​ទៀត​សម្រាប់អនាគត ។

4. យើងត្រូវយល់កាន់តែច្បាស់អំពីបទពិសោធន៍ និងលទ្ធផលនៃការអប់រំ របស់សិស្សមកពីសហគមន៍ជនភាគតិច និងផ្តល់សម្លេងឱ្យពួកគេកាន់តែខ្លាំងក្នុងការអប់រំ

នៅឆ្នាំ 2043 សិស្សមួយភាគបួននឹងមកពីសហគមន៍ជនភាគតិច ។ សហគមន៍របស់ពួកគេគួរតែមានសិទ្ធិបញ្ចេញមតិ​បានច្រើន ចំពោះការអប់រំដែលពួកគេទទួលបាន ។ សិស្សរបស់យើងដែលមកពីសហគមន៍ជនភាគតិច និង whānau របស់ពួកគេ ជារឿយៗមិនសូវឃើញនៅក្នុងទិន្នន័យដែលយើងប្រមូលពីការងារអប់រំ, ការសន្ទនាអំពីការអប់រំ និងនៅ​ក្នុងការសម្រេចចិត្តដែលយើងធ្វើឡើយ ។ យើងត្រូវស្វែងយល់ពីបទពិសោធន៍ និងលទ្ធផលរបស់ពួកគេ (ជា​ពិ​សេស​ថា​តើស្ថានភាពរបស់សហគមន៍នីមួយៗ មានភាពខុសគ្នាបែបណា) និងផ្តល់ឱ្យសហគមន៍ជនភាគតិចនូវសំឡេង​ខ្លាំងជាងមុន ក្នុងការចូលរួមការងារអប់រំ ។

5. សម្រាប់អនាគតរបស់ Aotearoa New Zealand យើងត្រូវការ ការអប់រំ ដែលមានលក្ខណៈល្អ សម្រាប់សិស្ស មកពីសហគមន៍ជនភាគតិច និង whānau របស់ពួកគេ

សិស្សានុសិស្ស និង whānau របស់ពួកគេ ដែលមកពីសហគមន៍ជនជាតិភាគតិច មានសេចក្តីប្រាថ្នាខ្ពស់សម្រាប់ការ​អប់រំ និងតម្លៃក្នុងការរក្សាភាសាកំណើតរបស់ពួកគេ ។ ការគាំទ្រសេចក្តីប្រាថ្នាទាំងនេះ និងធ្វើឱ្យការអប់រំរបស់ Aotearoa នូវេស៊ីឡង់ដ៍ មានភាពល្អសម្រាប់សិស្ស គ្រប់ជនជាតិ និងវប្បធម៌ នឹងជួយយើងបានក្នុងការពង្រឹង​ប្រព័ន្ធ​អប់រំ, កម្លាំងការងារ, វប្បធម៌ និងទំនាក់ទំនងជាមួយប្រទេសដទៃទៀត ។

ចុះឥឡូវនេះ យើងត្រូវធ្វើអ្វី? វិស័យដែលត្រូវយកចិត្តទុកដាក់សម្រាប់អនាគត

សិស្សជាច្រើនមកពីសហគមន៍ជនជាតិភាគតិច កំពុងទទួលបានការអប់រំ ប៉ុន្តែពួកគេត្រូវយកឈ្នះលើអំពើរើសអើង​ជាតិ​សាសន៍​ដែល​រីក​រាលដាល, ភាពឯកោ, និងកង្វះការយល់ដឹងអំពីវប្បធម៌ ។ ដើម្បីរីកចម្រើនជាប្រទេសមួយ យើង​ត្រូវផ្លាស់ប្តូរ ។ មានវិស័យចំនួនប្រាំដែលមានឱកាសសម្រាប់ការផ្លាស់ប្តូរ ដើម្បីដើរទៅមុខ ។

  1. បញ្ចប់ការរើសអើងជាតិសាសន៍ ។ នៅពេលអនាគត យើងមានជម្រើសច្រើន ដើម្បីកំណត់ការរំពឹងទុកកាន់តែ​ខ្លាំង លើការដោះស្រាយការរើសអើងជាតិសាសន៍ និងផ្តល់វិថីកាន់តែច្បាស់សម្រាប់ឪពុកម្តាយ និងសិស្ស ដើម្បីលើកឡើងពីការព្រួយបារម្ភ នៅពេលដែលការរើសអើងជាតិសាសន៍មិនត្រូវបានដោះស្រាយ ។ យើងក៏អាច​មានការខិតខំប្រឹងប្រែងខ្លាំង ដើម្បីដោះស្រាយការរើសអើងជាតិសាសន៍ប្រឆាំងនឹងក្រុមជនងាយរងគ្រោះ ។
  2. ផ្លាស់ប្តូរអ្វីដែលត្រូវបង្រៀន ។ នៅពេលអនាគត អ្វីដែលត្រូវបង្រៀននៅក្នុងសាលា អាចត្រូវបានផ្លាស់ប្តូរ ដើម្បីឆ្លុះបញ្ចាំងឱ្យកាន់តែច្បាស់អំពីអ្វីដែលសហគមន៍ជនភាគតិចរបស់នូវេស៊ីឡង់ដ៍ និងសិស្ស មកពី​សហគមន៍ទាំងនោះ ចង់បានពីការអប់រំ ។ នេះអាចរួមបញ្ចូលនូវការផ្លាស់ប្តូរភាសា ដែលត្រូវបង្រៀននៅក្នុង​សាលា, របៀបបង្រៀនអំពីសាសនា, ភាពសំខាន់របស់សហគមន៍ជនភាគតិច និងប្រវត្តិរបស់ពួកគេនៅក្នុងអ្វី​ដែល​ត្រូវបង្រៀន និងកម្រិតនៃភាពពិបាក ចំពោះកិច្ចការសាលា ។
  3. ផ្លាស់ប្តូររបៀបដែលត្រូវបង្រៀន (និងថាតើគ្រូជានរណា) ។ នៅពេលអនាគត គ្រូបង្រៀននឹងចាំបាច់ត្រូវអាចយល់ និងអាចឆ្លើយតបទៅនឹងតម្រូវការរបស់សិស្ស ដែលមានលក្ខណៈចម្រុះជាតិសាសន៍ កាន់តែច្រើន ។ មាន​ជម្រើស​​ក្នុង​ការអភិវឌ្ឍន៍ជំនាញរបស់គ្រូទាំងអស់ និងផ្តល់ផ្លូវដែលជួយសមាជិកសហគមន៍ជនភាគតិចកាន់​តែច្រើនក្នុងការបង្រៀន និងក្លាយជាជំនួយការគ្រូបង្រៀន ។
  4. ការផ្លាស់ប្តូរកន្លែងបង្រៀន (ពង្រីកជម្រើស) ។ នៅពេលអនាគត សហគមន៍ជនភាគតិចអាចស្វែងរកសាលារៀន​ដែលត្រូវនឹងការរំពឹងទុករបស់ពួកគេសម្រាប់ការអប់រំ ។ មានយន្តការដែលមានស្រាប់ដើម្បីបង្កើតសាលា ដែល​មានគុណតម្លៃ បុគ្គលិកលក្ខណៈ និងការរំពឹងទុកខុសគ្នា និងជម្រើសដើម្បីបង្កើនការគាំទ្រសម្រាប់សហគមន៍ ។
  5. បង្កើនភាពសំខាន់ និងសំឡេងរបស់សហគមន៍ជនភាគតិចក្នុងការអប់រំ ។ ការរំពឹងទុកទៅថ្ងៃមុខ គឺមានជម្រើស​ក្នុងការប្រមូល និងតាមដានព័ត៌មានឱ្យបានហ្មត់ចត់បន្ថែមទៀតថាតើសិស្សទាំងនេះធ្វើបានល្អកម្រិតណា និង​ដើម្បី​ផ្តល់​អាទិភាព និងជ្រើសរើសសហគមន៍ជនភាគតិច និងសិស្ស យ៉ាងសកម្មទៅក្នុងការគ្រប់គ្រងសាលារៀន ។

សេចក្តីសន្និដ្ឋាន

AotearoaNew Zealand កំពុងក្លាយជាប្រជាជាតិដែលចម្រុះជាតិសាសន៍ កាន់តែខ្លាំង ។ ស្ថានភាពនេះ គឺជាការផ្តល់​ឱកាស​មួយសម្រាប់ប្រព័ន្ធអប់រំរបស់យើង ដើម្បីទទួលយកការផ្លាស់ប្តូរនេះ និងសម្របខ្លួន ដើម្បីឱ្យសិស្សមកពី​សហគមន៍​ជនភាគតិច និង whānau មានអនាគតល្អ ។ នៅឆ្នាំ 2043 មួយភាគបួននៃសិស្សរបស់យើងទាំងអស់​នឹងមកពីសហគមន៍ជនភាគតិច ។ អ្វីដែលពួកគេចង់បានសម្រាប់ការអប់រំ គឺសំខាន់។

តាមរយៈការអប់រំដែលទទួលយកភាពចម្រុះ និងការបំពេញតម្រូវការរបស់សិស្សទាំងអស់ Aotearoa New Zealand នឹងកាន់តែរឹងមាំក្នុងសង្គម សេដ្ឋកិច្ច និងវប្បធម៌ ។ វាក៏នឹងក្លាយជាកន្លែងដ៏ទាក់ទាញសម្រាប់ប្រជាជនមកពី​សហគមន៍​ជនជាតិចម្រុះជាតិពិន្ធុ ក្នុងការរស់នៅ រៀន ធ្វើការ និងចិញ្ចឹមគ្រួសាររបស់ពួកគេ ។

ប្រសិនបើអ្នកចង់ស្វែងយល់បន្ថែមអំពីការសិក្សារបស់យើង អ្នកអាចអានរបាយការណ៍ពេញលេញ អំពី ៖ ការអប់រំសម្រាប់កូនៗរបស់យើងទាំងអស់គ្នា ៖ ការទទួលយកជាតិសាសន៍ចម្រុះ

សេចក្តីសង្ខេបនេះ ក៏មានជាភាសាដូចខាងក្រោមផងដែរ ៖ អង់គ្លេស, អារ៉ាប់, ចិន (សាមញ្ញ), ហិណ្ឌូ, ជប៉ុន, ខ្មែរ, កូរ៉េ, អេស្ប៉ាញ, តាកាឡុក, វៀតណាម ។

អ្វីដែល ERO បានធ្វើ

ដើម្បីអាចយល់បានថាតើការអប់រំមានស្ថានភាពល្អកម្រិតណា ចំពោះសិស្សមកពីសហគមន៍ចម្រុះជាតិសាសន៍ យើងខ្ញុំបានប្រមូលព័ត៌មានដោយប្រើវិធីចម្រុះ ៖

  • ការស្ទង់មតិអំពី whānau (អ្នកឆ្លើយតបចំនួន 1,250 នាក់) ដែលត្រូវបានសរសេរជា 10 ភាសា
  • ការស្ទង់មតិរបស់សិស្ស (558) និងគ្រូបង្រៀន (263)
  • ការទស្សនាសាលារៀនផ្ទាល់ចំនួនប្រាំបីនៅទូទាំង Aotearoa New Zealand
  • 13 សហគមន៍hui/ក្រុមចំណាប់អារម្មណ៍
  • សម្ភាសន៍ជាមួយអ្នកដឹកនាំសហគមន៍ ឬអ្នកដាក់ស្នើការចូលរួម ចំនួន 12 នាក់
  • ដាក់ស្នើចំនួន 56
  • ក្រុមផ្តោតអារម្មណ៍តាមអនឡាញ ជាមួយអ្នកដឹកនាំសាលាមកពីសាលាចំនួនប្រាំបី
  • ទិន្នន័យដ៏ទូលំទូលាយ បានទទួលពីទីភ្នាក់ងារផ្សេងទៀត របស់រដ្ឋាភិបាល ។

ការប្រឹក្សាសាធារណៈបានណែនាំយើង

ការសិក្សានេះ ត្រូវបានធ្វើឡើង ក្រោមមូលដ្ឋានសហគមន៍ជនជាតិភាគតិច ។ នៅខែមីនា ឆ្នាំ 2022 យើងខ្ញុំបាន​បោះពុម្ពផ្សាយឯកសារពិគ្រោះយោបល់ លើប្រធានបទស្តីពីការយល់ដឹងរយៈពេលវែង ហើយបានស្នើសុំការ​ដាក់ស្នើ ។ នៅខែវិច្ឆិកា ឆ្នាំ 2022 យើងបានចេញផ្សាយរបាយការណ៍ព្រាងសម្រាប់ការពិគ្រោះយោបល់ជាសាធារណៈ, held hui, និងបានទទួលមតិ​កែលម្អជាលាយលក្ខណ៍អក្សរអំពីរបាយការណ៍ព្រាងនេះ ។ ឯកសារពិគ្រោះយោបល់ដំបូងមានជាប្រាំពីរភាសា ៖ អង់គ្លេស, តេរេអូ, អារ៉ាប់, ចិន (សាមញ្ញ), ហិណ្ឌូ, ជប៉ុន, កូរ៉េ, និងសេចក្តីសង្ខេបរបាយការណ៍ពង្រាង និងសំណួរ​ពិគ្រោះយោបល់ដំណាក់កាលទី 2 មានជាភាសាអង់គ្លេស, អារ៉ាប់, ចិន (សាមញ្ញ), ហិណ្ឌូ, ជប៉ុន, ខ្មែរ, កូរ៉េ, អេស្ប៉ាញ, តាកាឡុក, វៀតណាម ។

យើងខ្ញុំសូមកោតសរសើរចំពោះការងាររបស់អ្នកទាំងអស់ ដែលបានគាំទ្រការស្រាវជ្រាវនេះ ជាពិសេសអ្នកសិក្សា ឪពុកម្តាយ និងជនជាតិដើមមកពីសហគមន៍ជនជាតិចម្រុះ អ្នកដឹកនាំសហគមន៍ និងគ្រូបង្រៀន និងអ្នកដឹកនាំមកពីសាលារៀន ដែលបានចែករំលែកជាមួយយើងនូវបទពិសោធន៍ ទស្សនៈ និងការយល់ដឹងរបស់ពួកគេតាមរយៈការសម្ភាសន៍ជាក្រុម។ ការពិភាក្សា និងការស្ទង់មតិ ។ បទពិសោធន៍របស់ពួកគេ គឺជាបេះដូងនៃអ្វីដែលយើងបានរៀន ។ យើងខ្ញុំ សូមអរគុណចំពោះការលះបង់ពេលវេលារបស់អ្នក និងសម្រាប់ការចែករំលែកចំណេះដឹង និងបទពិសោធន៍របស់អ្នកដោយបើកចំហ និងអស់ពីចិត្ត ។